Connect with us

ទីបំផុត តំណាងអង្គការសហប្រជាជាតិ បានចេញមុខសុំទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចេញរបាយការណ៍ខុស ពីតួរលេខពលរដ្ឋក្រីក្រនៅកម្ពុជា

ភ្នំពេញ៖ ទីបំផុតទៅ តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាលោកស្រី Pauline Tamesis បានចេញមកសុំទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចេញរបាយការណ៍មួយកាលពីពេលថ្មីៗនេះ ដែលតាមរបាយការណ៍នោះ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ៣៥ភាគរយ ត្រូវបានរកឃើញថា កំពុងរស់នៅក្នុងភាពក្រីក្រដែលភាគច្រើនរស់នៅតាមទីជនបទ ។
ក្នុងជំនួបជាមួយនឹង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី០៥ ខែតុលា លោកស្រី Pauline Tamesis បានសម្តែងការសុំអភ័យទោស ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្សាយទិន្និន័យមិនពិតនេះ ។

លោកស្រី បានលើកឡើងថា របាយការណ៍ MPI ដែលទើបត្រូវបានផ្សព្វផ្សាយដោយកាសែតក្នុងស្រុក ក៏មិនមែនជាការស្រាវជ្រាវរបស់ UNDP នោះដែរ តែជាការស្រាវជ្រាវរបស់ស្ថាប័នឯករាជ្យមួយ ដែលមានទំនាក់ទំនងជាមួយនឹង UNDP ហើយការស្រាវជ្រាវនេះទៀតសោត ក៏គ្មានការប្រជុំធ្វើសិក្ខាសាលាផងដែរ ។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា តួលេខដែលធ្វើការផ្សព្វផ្សាយនោះ ជារឿងមួយខុសឆ្គងណាស់ ដែលផ្ទុយនឹងទិន្និន័យរបស់រាជរដ្ឋាភិបាល ផ្សាយកន្លងមក។ ឯកឧត្តម ថា តួលេខ៣៥ភាគរយ និង តួលេខ១៣,៥ភាគរយ គឺ ខុសគ្នាឆ្ងាយ ដែលទិន្និន័យនេះធ្វើឲ្យមានបញ្ហាកើតឡើង ។ 
ឯកឧត្តម ក៏បានសំណូមពរឲ្យ UNDP កែតម្រូវយ៉ាងម៉េច ដើម្បីធ្វើយ៉ាងណាឲ្យតួលេខមួយ ជាតួរលេខផ្លូវការ គឺ (១៣,៥%) ដែលជាតួលេខរបស់រាជរដ្ឋាភិបាល តែងតែឯកភាពជាមួយដៃគូយ៉ាងច្រើន និង បានយកទៅប្រើប្រាស់ មានការដាក់ផែនការផ្សេងៗ ។
ជាការឆ្លើយតប លោកស្រី Pauline Tamesis ទទួលស្គាល់ថា អត្រាទិន្និន័យ ១៣,៥% ក៏ត្រូវបាន UNDP តែងតែប្រើប្រាស់ផងដែរ ហើយលោកស្រី នឹងរកវិធីសាស្ត្រ ដើម្បីបកស្រាយបញ្ហានេះ ជាសាធារណៈឡើងវិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម