ទឹកត្នោតជូរ ផ្អែម បានផឹកហើយជាប់មាត់មិនណយ
កម្សាន្ត: ទឹកត្នោតជូរ និងទឹកត្នោតផ្អែមគឺជាភេសជ្ជៈតំណាងឱ្យកម្ពុជាដែលកាលពីមុនយើងអាចស្វែងរកបានស្ទើរគ្រប់កន្លែងសូម្បីនៅតាមសាលាបឋមសិក្សាក្តី។ ប៉ុន្តែមកទល់ពេលនេះ រាជធានីភ្នំពេញហាក់លែងមានវត្តមានទៀតហើយ ស្របពេលដែលផលិតផលជាច្រើនបានវាយលុកទីផ្សារកាន់តែខ្លាំង។
យ៉ាងណាក៏ដោយ បងប្អូនខ្មែរយើងនៅតែចូលចិត្តផឹកទឹកត្នោតដែលអាចស្វែងរកបានតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ដើមត្នោតចំនួន ១៣ ដើមគឺអាចចម្រាញ់ចេញជាទឹកត្នោតចន្លោះប្រមាណពី ៥០ ទៅ ៨០ លីត្រដោយត្រូវការចំណាយពេលវេលា និងគ្រឿងផ្សំមួយចំនួនទម្រាំតែអាចដាក់លក់បាន។
ទោះបីជាមិនសូវមានចរាចរណ៍ខ្លាំងដូចពីមុនក៏ដោយ ក៏ទឹកត្នោតជូរ និងផ្អែមនៅតែមានការពេញនិយមពីសំណាក់បងប្អូនខ្មែរយើងដដែល ជាពិសេសវាពិតជាបានរម្លឹកដល់អនុស្សាវរីយ៍ល្អៗពីកុមារភាពដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់មានទាំងជូរ មានទាំងផ្អែមនេះហើយទើបធ្វើឱ្យយើងបានផឹកហើយគឺដឹងតែចង់ផឹកទៀតតែម្តង៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍