Connect with us

ប្រជាជនថៃ ធៀប Taew ទៅនឹងផ្លែ Strawberry

ថៃ៖ បន្ទាប់ពីបានបង្ហោះរូបដំណើរកម្សាន្តនៅខេត្តភូកេត ដែលមានការចូលរួមជាមួយមិត្តភ័ក្តិតារាល្បីៗ និងគូស្នេហ៍របស់ពួកគេរួចមក តារាសម្តែង Taew Natapohn កំពុងតែទទួលបានការឌឺដងពីប្រជាជនថៃយ៉ាងខ្លាំង។ ប្រជាជនថៃជាច្រើនបានចូលទៅបញ្ចេញមតិនៅក្នុងរូបរបស់ Taew និងគូស្នេហ៍របស់នាង ដោយបានដាក់រូបផ្លែ Strawberry ។

ស្រដៀងទៅនឹងការប្រៀបប្រដូចទៅនឹងផ្លែល្វានៅក្នុងភាសាខ្មែរ ប្រជាជនថៃតែងតែប្រៀបប្រដូចរបស់ដែលល្អតែសំបកក្រៅទៅនឹងផ្លែ Strawberry ។

គួរបញ្ជាក់ថា តារាសម្តែង Taew Natapohn កំពុងតែមានទំនាក់ទំនងស្នេហាជាមួយសេដ្ឋីថៃម្នាក់ ដែលទំនាក់ទំនងស្នេហារបស់ពួកគេទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រ Taew បានផ្តល់ការគាំទ្រ និងបានសរសើរថាពួកគេពិតចជាសមគ្នាមែនទែន៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com