អ្នកជួបវិបត្តិហិរញ្ញវត្ថុមានអត្រាសម្លា ប់ខ្លួនខ្ពស់ជាងអ្នកផ្សេង
ការសិក្សាថ្មីមួយបានរកឃើញថាអ្នកជួបបញ្ហាហិរញ្ញវត្ថុប្រឈមមុខខ្ពស់នឹងការសម្លា ប់ខ្លួនរហូតដល់ទៅ ២០ ដងខ្ពស់ជាងអ្នកដែលមិនមានបញ្ហាហិរញ្ញវត្ថុ។
សារព័ត៌មានសុខភាព Medical News Today បានចុះផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៨ ខែកញ្ញា ដោយបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវព្រមានថា ដោយសារតែបញ្ហាជំងឺរាតត្បាតបានធ្វើឱ្យមនុស្សជាច្រើនបានជួបបញ្ហាហិរញ្ញវត្ថុ ដែលកត្តានេះ អ្នកជំនាញថាជាមូលហេតុនាំឲ្យអ្នកទាំងនោះមានគំនិត ឬប៉ុនប៉ងសម្លា ប់ខ្លួន ហើយបញ្ហានេះអាចនឹងកើនឡើងកាន់តែខ្ពស់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
អ្នកស្រាវជ្រាវបានអះអាងថា៖ «ការសិក្សារបស់យើងបានរកឃើញថាបញ្ហាហិរញ្ញវត្ថុគឺជាកត្តាចម្បងធ្វើឱ្យមានការសម្លាប់ខ្លួន ហើយក៏ជាបញ្ហាត្រូវយកចិត្តទុកដាក់…ហើយយើងអាចនឹងឃើញបញ្ហានេះកើតមានកាន់តែខ្ពស់នៅពេលខាងមុខ»។
ក្រុមអ្នកស្រាវជ្រាវនេះបានលើកឡើងថាអ្នកជួបវិបត្តិហិរញ្ញវត្ថុអាចប្រឈមនឹងការសម្លាប់ខ្លួនខ្ពស់ជាងអ្នកមិនមានបញ្ហារហូតដល់២០ដង។
ទោះយ៉ាងណាការសិក្សានេះបានធ្វើឡើងមុនពេលមានវិបត្តិជំងឺរាតត្បាត ដែលធ្វើឱ្យអ្នកស្រាវជ្រាវសន្និដ្ឋានថានៅពេលខាងមុខកាន់តែមានអ្នកប៉ុនប៉ងសម្លា ប់ខ្លួនកាន់តែច្រើន។
គួរបញ្ជាក់ថា ការសិក្សានេះ បានវិភាគលើទិន្ន័យដែលប្រមូលពីឆ្នាំ២០០១ ដល់២០២០ និងពីឆ្នាំ២០០៤ និង២០០៥ លើយុវជនអាមេរិកចំនួន៣៤ ៦៥៣នាក់៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍