Connect with us

ព្រឹកនេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ១នាក់ ជាជនជាតិអង់គ្លេស ស្នាក់នៅ Apartment មួយក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថ្ងៃនេះថា កម្ពុជាបានរកឃើញករណីវិជ្ជមានថ្មីនៃវីរុសកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាករណីនាំចូលពីប្រទេសក្រៅ ជាជនជាតិអង់គ្លេស ធ្វើដំណើរមកពីប្រទេសអង់គ្លេស ឆ្លងកាត់ប្រទេសហូឡង់ បន្តដំណើរតាមជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង មកប្រទេសកម្ពុជាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថាចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរនេះមានចំនួន៧៣នាក់ (ស្ត្រី២១ កុមារី៣នាក់)។

មកដល់ពេលនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន២៧៥ (ស្ត្រី៥៤ បុរស២២១នាក់ កំពុងសម្រាកព្យាបាលចំនួន១នាក់ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com