ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ប្រកាសចាប់ផ្តើមហោះហើរឡើងវិញពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានប្រកាសចាប់ផ្តើមប្រតិបត្តិការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងទេសចរណ៍បានឱ្យដឹងថា កិច្ចប្រតិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នុង ដែលកំពុងមាននិន្នាការកើនឡើងបច្ចុប្បន្នក្នុងបរិបទដែលកម្ពុជាមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។
ក្រសួងបានសង្ឃឹមថា ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរនឹងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលបច្ចុប្បន្ន ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀត ហើយដែលនេះក៏ជាសំណូមពរ របស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និង អ្នកវិនិយោគផងដែរ៕
ដោយ៖ គង់ ប៊ុនណា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍