ផ្លូវថ្មី១ខ្សែ តភ្ជាប់ចរាចរពី ខណ្ឌទួលគោកទៅខណ្ឌដូនពេញ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ហើយ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ ពោលគឺចាប់ពីវេលាម៉ោង ១៧:០០តទៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យប្រើប្រាស់ផ្លូវថ្មី ១ខ្សែ តភ្ជាប់ពីផ្លូវលេខ ២៨៣ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក មកភ្ជាប់ផ្លូវក្នុងតំបន់គម្រោងបឹងកក់ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។
យោងតាមការជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មីនេះ ជាផ្លូវអ៊ុតកៅស៊ូ AC ទទឹង ២០ម៉ែត្រ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅដងផ្លូវលេខ៧០ ផ្លូវលេខ ២៧៣ និងមហាវិថី សហព័ន្ឋរុស្ស៊ី ផងដែរ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងកសាងផ្លូវថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ កាលពីសប្ដាហ៍មុន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានសាងសង់មហាវិថីថ្មីមួយដែលមានទទឹង ៣០ម៉ែត្រ ដែលមានសួនច្បារនៅចំកណ្ដាលទ្រូងផ្លូវ បំពាក់បង្គោលបំភ្លឺផ្លូវប្រែកជា២ ដាំដើមជ្រៃដើម្បីជារបាំងពន្លឺចាំងភ្នែកនិងដាំស្មៅ ព្រមទាំងរៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង ដាំដើមឈើ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអនម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍