Connect with us

តោះ! មកស្គាល់ អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥រូបពីធីផត ដែល កញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ ” កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ ” ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចម្រៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករនៅក្នុងកំឡុងពេលនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី១ ខែមិនា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីអបអរសាទរការលក់ដាច់លេខ១ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់រង្វាន់ដល់អតិថិជនដែលគាំទ្រផលិតផលធីផតតាំងពីដើមមក ដោយអតិថិជន នឹងទទួលបាននូវទឹកដោះគោខាប់ធីផត១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកផលិតផលធីផតប្រើប្រាស់រួច (ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់) ចំនួន ២៤ សន្លឹកមកប្តូរ យើងផ្តល់ធីផតរហូតដល់រាប់ម៉ឺនកំប៉ុងដល់អតិថិជន។

កាន់តែពិសេសអតិថិជនក៏មានឱកាសម្តងទៀតក្នុងការផ្សងសំណាងយករង្វាន់ម៉ូតូ Honda Scoopy I 2020 ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើកសំបកផលិតផលដែលបានប្តូរខាងលើប៉ុណ្ណោះ។

ពេលនេះយើងបានរកឃើញអ្នកដែលមានសំណាងចាប់ឈ្មោះត្រូវកំឡុងពេល ផ្សាយផ្ទាល់នៅផ្សារទំនើបអ៊ីអនសែនសុខ និងតាមរយះហេ្វសប៊ុកផេក
F&N Cambodia, MyTV, Khmerload, កោះសន្តិភាព និង កម្មវិធី 3Fun កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងទៅ។
តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ទាំង ៥ រូប
១- ឈ្នោះ ជា យូខេង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
២- ឈ្នោះ ប្រូន ចិន្ថា មកពីរាជធានីភ្នំពេញ។
៣- ឈ្នោះ ឌី ឃុននាង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)
៤- ឈ្នោះ មាស ចិន មកពីខេត្តកំពង់ចាម
៥- ឈ្នោះ តូវ យូវេង មកពីខេត្តកំពង់ធំ

ធីផត គឺជាផលិតផលលក់ដាច់លេខ ១ ! ដែលនាំចូលមកពីប្រទេសថៃ ដែលមានគុណភាពខ្ពស់ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាប់ចិត្ត។ អតិថិជននិយមប្រើសម្រាប់ឆុងកាហ្វេ តែបៃតង តែក្រហម ផាសិនទឹកដោះគោ ទឹកក្រឡុក ឬបង្អែម និងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ ផលិតផលធីផត មានដូចជា ទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និងទឹកដោះគោខាប់ធីផតទីបច្របាច់ដែលមានជាច្រើនរសជាតិសម្រាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។

ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រ ផលិតផល ធីផត សូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន សូមអរគុណ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម