Connect with us

ក្តុកក្តួលណាស់ អ្នកនាង ឱក សុគន្ធកញ្ញា ស្រក់ទឹកភ្នែកពេលនឹកឃើញរូបម្តាយ កាលពី៣០ឆ្នាំមុន

កម្សាន្ត៖ រដូវភ្ជុំបិណ្ឌបានជិតចូលមកដល់ហើយ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា តែងតែធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជីដូនជីតាដែលបានចែកឋានទៅលោកខាងមុខ សូមកុំឱ្យជាតិក្រោយជួបផលកម្មទៀតនោះឡើយ។

កាលពីប៉ុន្មានម៉ោងមុននេះ ក៏មានតារាចម្រៀងមួយដួងដែលយុវវ័យស្រឡាញ់ គាំទ្រអស់ដួងចិត្ត អ្នកនាងបានបង្ហាញពីអារម្មណ៍យ៉ាងក្តុកក្តួល ស្រក់ទឹកភ្នែក ក្រោយឃើញរូបថតម្តាយថតជាមួយរូបខ្លួន ពី៣០ឆ្នាំមុខ បានធ្វើឱ្យអ្នកនាងទប់ទឹកភ្នែកមិនជាប់។

អ្នកនាង ឱក សុគន្ធកញ្ញា បានយករូបថតមួយសន្លឹកនេះមកបង្ហោះលើប្រព័ន្ធបណ្តាញសង្គម Instagram ដោយអ្នកនាង បានរៀបរាប់ដូច្នេះថា៖ ថ្ងៃនេះ កាលពីជាង៣០ឆ្នាំមុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់ បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបោះបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់គឺជា ឱក សុគន្ធកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនឹងបានជួបជុំគ្នាវិញឆាប់ៗ”។

\

រូបថតម្តាយ និង អ្នកនាង ឱក សុគន្ធកញ្ញា កាលពី៣០ឆ្នាំមុន

គ្រាន់តែអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះរូបថតអមជាមួយសារបែបនេះ ក៏មានប្រិយមិត្តមួយចំនួនបង្ហាញពីរូប Sticker ស្រក់ទឹកភ្នែក។ អ្នកខ្លះក៏សូមអ្នកនាង ឱក សុគន្ធកញ្ញាឆាប់វិលជួបជុំគ្រួសារមួយនេះវិញ។ នេះជាទឹកចិត្តរបស់កូនដែលស្រឡាញ់អ្នកម្តាយ កូនគ្រប់គ្នាតែងតែចង់មានម្តាយ តើអ្នកណាចង់បាត់បង់ម្តាយ ពេលដែលកូនកំពុងស្រឡាញ់ ព្រោះម្តាយគាត់តស៊ូគ្រប់បែបយ៉ាងក៏ដើម្បីកូន ឱ្យតែកូនបានសុខ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម