ការប៉ះទង្គិចរវាង Ramos និង Salah ប្រើក្នុងវិញ្ញាសាប្រលងច្បាប់នៅស៊ីរី
Mohamed Salah បានប្ដូរចេញក្រោយលេងបាន៣០នាទីក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្ររវាង Liverpool និង Real Madrid។
ការប្រកួតកាលណោះខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានរងរបួសស្មាធ្ងន់ធ្ងរមិនអាចបន្តការប្រកួតបានក្រោយប៉ះគ្នាជាមួយខ្សែការពារ Sergio Ramos។ ទោះជា Real បានលើកពាន ហើយវាបានកន្លងផុតជាង១០ថ្ងៃក៏ដោយក៏ហេតុការណ៍នោះនៅតែមិនទាន់ត្រូវបានបំភ្លេច។
កាលពីពេលថ្មីៗសាលាច្បាប់មួយក្នុងប្រទេសស៊ីរី បានចេញវិញ្ញាសាប្រលងដោយលើកយកហេតុការណ៍ប៉ះទង្គិចរវាង Ramos និង Salah ទៅធ្វើជាសំណួរឲ្យសិស្សស្វែងរកចម្លើយ។
សំណួរនោះមានសេចក្ដីថា៖ “Sergio Ramos បានធ្វើឲ្យ Salah របួសនៅវគ្គផ្ដាច់ព្រ័ត្រ Champions League។ ជាទូទៅអំពើហិង្សាត្រូវរាប់ចូលក្នុងបទព្រហ្មទណ្ឌ ប៉ុន្តែករណី Ramos ធ្វើលើ Salah ត្រូវបានលើកលែងដោយផ្អែកលើលក្ខខណ្ឌ៤នៅក្នុងកីឡា។ ចូរបញ្ជាក់ពីលក្ខខណ្ឌទាំង៤នេះ”។
គួររម្លឹកថា Salah បច្ចុប្បន្នបានធូរស្បើយពីរបួសហើយក្រោយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអេស្ប៉ាញ ថែមទាំងជាប់ឈ្មោះក្នុងបញ្ជីកីឡាករ២៣នាក់ទៅលេង World Cup របស់អេហ្ស៊ីប៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍