ទីប្រជុំជនដែលធ្លាប់តែមានផ្ទះជាច្រើនខ្នង បានក្លាយជាទីរហោឋាន និងសល់ត្រឹមផេះ នៅអាមេរិក
អាមេរិក៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមរុករក និងជួយសង្គ្រោះ និងសុនខ ត្រូវបានពង្រាយនៅតាមបណ្ដាទីប្រជុំជនភាគខាងត្បូងរដ្ឋអូរីហ្គន (Oregon) បន្ទាប់ពីអគ្គិភ័យ បង្កដោយភ្លើងឆេះព្រៃ បានលេបត្របាក់ផ្ទះសម្បែងរបស់ប្រជាជនអស់សល់តែផេះ ខណៈប្រជាជនមួយចំនួន បានវិលត្រឡប់មកវិញ ឃើញទិដ្ឋភាពហើយស្ទើរស្លុតចិត្ត។
អគ្គិភ័យបង្កឡើងដោយភ្លើងឆេះព្រៃ នៅរដ្ឋអូរីហ្គន កាលីហ្វ័រញ៉ា និង វ៉ាស៊ីនតោន បានលេបត្របាក់ផ្ទះរាប់ពាន់ខ្នង និងទីប្រជុំជនជាច្រើនទៀត នៅក្នុងអំឡុងរដូវកាលក្ដៅនៅអាមេរិកនេះ។ ការខូចខាត លាតសន្ធឹងលើផ្ទៃដីលើសពី ១,៦លានហិកតា ហើយអ្នកស្លាប់ មានមួយចំនួន គិតចាប់ពីដើមខែសីហា មក។
អ្នកគ្រូបង្រៀននៃវិទ្យាល័យមួយនៅតំបន់ Talent រដ្ឋអូរីហ្គន លោកស្រី Tracy Koa ស្វាមី និងកូនស្រីរបស់គាត់ បានត្រឡប់មករកផ្ទះរបស់គាត់វិញ ប៉ុន្តែអ្វីៗគ្មានសេសសល់ឡើយ សល់តែផេះ និងបំណែកថ្ម។
អាជ្ញាធរ បានរៀបចំជាទីជម្រកបណ្ដោះអាសន្ន សម្រាប់អ្នកដែលបាត់បង់ផ្ទះសម្បែង និងទទួលការបរិច្ចាគជាទឹក បន្លែផ្លែឈើ និងគ្រឿងផ្គត់ផ្គង់ផ្សេងៗ ដើម្បីចែកជូនអ្នកដែលត្រូវការ។ ភ្លើងឆេះ មិនទាន់រលត់ទាំងស្រុងនោះទេ ដោយគិតមកទល់ព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ភ្លើងឆេះកំពុងកើតមាននៅទីតាំងចំនួន ៣៤កន្លែងផ្សេងៗគ្នា នៅរដ្ឋអូរីហ្គន៕
ប្រភព៖ Reuters
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍