Chelsea សម្រេចកិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Edouard Mendy ពីក្លិប Rennes
តាមការផ្សព្វផ្សាយពីសារពត៌មាន Dailymail ឱ្យដឹងថា ក្លិប Chelsea បានសម្រេចកិច្ចព្រមព្រៀង ដើម្បីផ្ទេរអ្នកចាំទី Edouard Mendy ពីក្លិបបារាំង Rennes តម្លៃ២៥លានផោន។
កីឡាករសញ្ជាតិសេណេហ្គាល់ វ័យ២៨ឆ្នាំ នឹងក្លាយជាកីឡាករទី៧ដែលក្លិបតោខៀវចុះកិច្ចព្រមព្រៀងផ្ទេរនៅរដូវក្តៅនេះ។ នៅពេលមានការសម្រេចជាចុងក្រោយ គេនឹងចូលរួមប្រកួតប្រជែង តំណែងអ្នកចាំទីជម្រើសដំបូងជាមួយ Kepa Arrizabalaga និង Willy Caballero។
Mendy ត្រូវបាន Rennes ដកចេញពីការហ្វឹកហាត់ បន្ទាប់ពីពួកគេទទួលយកសំណើរបស់ Chelsea ហើយបានធ្វើការចរចាជាមួយភ្នាក់ងាររបស់កីឡាករនិងប្រធានក្លិប Rennes លោក Nicolas Holveck មុនពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីពិនិត្យសុខភាព។
តម្លៃផ្ទេរអ្នកចាំទីខ្ពស់បំផុតដែលផ្ទេរពីបារាំងមកអង់គ្លេសកន្លងមកគឺ Chelsea បានចំណាយ១២,៣លានផោនទៅឱ្យ Rennes កាលពីឆ្នាំ២០០៤ ដើម្បីនាំយកអ្នកចាំទី Petr Cech ដែល ឥឡូវលោកគឺជាប្រធានបច្ចេកទេសនៅ Chelsea និងបានដើរតួនាទីសំខាន់ក្នុងការជ្រើសរើស Edouard Mendy នេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍