Connect with us

អ្នកចាត់ការ Atletico Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

អ្នកចាត់ការទូទៅក្លិប Atletico Madrid លោក Diego Simeone ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ La Liga។

បច្ចុប្បន្ន បុរសជនជាតិអាហ្សង់ទីន វ័យ៥០ឆ្នាំ មិនមានបង្ហាញអាការៈអ្វីនោះទេ ប៉ុន្តែលោកត្រូវតែស្ថិតក្រោមការដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ។
ក្លិប Atletico Madrid ទើបតែវិលត្រឡប់មកកាន់ជំរំហ្វឹកហាត់វិញ កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ហើយកីឡាករក្រុមគ្រូបង្វឹក និង បុគ្គលិកត្រូវតែឆ្លងកាត់ការធ្វើតេស្ត ដោយក្នុងចំណោមនោះ មានតែលោក Diego Simeone ម្នាក់ប៉ុណ្ណោះដែលមានលទ្ធផលវិជ្ជមាន។

ដោយឡែក ក្របខណ្ឌ La Liga បានចាប់ផ្តើមការប្រកួតរដូវកាលថ្មី 2020-21 កាលពីថ្ងៃសៅរ៍ ទី១២ខែកញ្ញា ប៉ុន្តែ Atletico Madrid នឹងលេងយឺតជាងក្លិបដទៃនៅ២សប្តាហ៍ដំបូង ដោយសារពួកគេបានចូលរួមយុទ្ធនាការ Champions League កាលពីខែមុន ។

Atletico Madrid នឹងចាប់ផ្តើមការប្រកួតលីគកំពូលរបស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ ដោយត្រូវទទួលក្រុមភ្ញៀវ Granada ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com