Connect with us

ខ្សែប្រយុទ្ធ Gonzalo Higuain ត្រៀមផ្លាស់ទៅកាន់ Inter Miami ក្នុងពេលឆាប់ៗនេះ

ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain មានបំណងផ្លាស់ទៅកាន់ក្លិបរបស់លោក David Beckham ក្លិប Inter Miami ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។

សារព័ត៌មានដដែលបានឱ្យដឹងថា Higuain បានព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្លិប Miami រួចរាល់អស់ហើយ រួចនឹងធ្វើតេស្តសុខភាពក្នុងពេលឆាប់ៗនេះ។

Higuain ត្រូវបានក្លិប Juventus ផ្ដាច់កុងត្រា ដោយសារតែខាងក្លិប មានខ្សែប្រយុទ្ធលើសតម្រូវការ ក្រោយពេលចូលកាន់តំណែងជាគ្រូបង្គោលរបស់លោក Andrea Pirlo កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះបានចំណាយពេលជាង ១៥ឆ្នាំក្នុងអាជីពបាល់ទាត់ ហើយក្នុងរយៈពេលនេះ គេរកបានប្រមាណ ៣០០គ្រាប់ ជាមួយនឹងការបង្ហាញខ្លួន ៦៤០ដងឱ្យក្លិបចំនួន ៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com