Connect with us

ក្រោម ៤-៦ ខែ ចេះតែឱ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ នេះ

ប៉ាម៉ាក់គ្រប់រូប តែងចង់ឱ្យកូនរីកធំធាត់ឱ្យបានលឿន និងមានសុខភាពល្អ ហេតុនេះទើបមានម៉ាក់ប៉ាមួយចំនួនយល់ខុស ហើយចេះតែឱ្យអាអូនក្រោម ៤-៦ខែញ៉ាំអាហារ បំប៉នផ្ដេសផ្ដាស។ ការផ្ដល់អាហារូបត្ថម្ភ ចាំបាច់សម្រាប់អាអូនពិតមែន តែបើឆាប់ឱ្យកូនញ៉ាំ លឿនពេក ក៏វាមិនល្អចំពោះកូនដែរ។

ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឱ្យដឹងថា កាលណាដែលម៉ាក់ប៉ាផ្ដល់ចំណីអាហារវន្ថែមឱ្យកូនលឿនពេក (អាយុក្រោម ៤-៦ ខែ) អាអូន ប្រាកដជាអាចជួបបញ្ហាមួយចំនួន ដូចជា៖

ទី ១. ស្លាក់៖ កាលណាអាហារស្លាក់ចូលទៅក្នុងបំពង់ខ្យល់ កូនវាអាចប៉ះពាល់ដល់ជីវិតអាអូន បាន។
ទី២. បៅដោះម្ដាយតិច៖ ចំពោះក្មេងដែលបៅដោះម៉ាក់ អាចកាត់បន្ថយការបៅព្រោះអាអូនញ៉ាំចំណី អាហារផ្សេង ដែលម៉ាក់ប៉ាផ្ដល់ឱ្យឆ្អែត។ កាលណាអាអូនបៅដោះបានតិចការផលិតទឹកដោះម្ដាយ ក៏ត្រូវកាត់បន្ថយដូចគ្នា។
ទី៣. ប្រតិកម្ម នឹងអាហារ៖ អាអូនតូចៗអាយុក្រោម ៤-៦ខែ ងាយនឹងប្រតិកម្មជាមួយនឹងអាហារ ផ្សេងដោយសារសរីរាង្គរបស់អាអូននៅមិនទាន់លូតលាស់គ្រប់លក្ខណៈ នៅឡើយទេ។
ទី៤. ងាយឈឺ៖ បើឆាប់ផ្ដល់ចំណីអាហារឱ្យកូនលឿនពេកអាអូនអាចឆ្លងមេរោគក្លាយជាឈឺ ដូចជា ក្ដៅខ្លួន រាករូស ជាដើម។

វេជ្ជបណ្ឌិត ជំងឺ កុមារ រូបនេះ បានបញ្ជាក់ថា ប្រសិនបើ ម៉ាក់ប៉ា ចង់ផ្ដល់ចំណីអាហារផ្សេងៗដល់ កូនក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោ យើងត្រូវសង្កេតមើលលក្ខណៈ សម្បត្តិរបស់កូនជាមុនសិន រួមមាន៖

– ចន្លោះវ័យ ៦ខែ (អាចពី ៤-៦ខែ)
– រាងកាយរឹង (ក អាចអង្គុយបាន…)
– ចង់ញ៉ាំអាហារផ្សេង (ឧ.ពេលឃើញចាស់ៗ ញ៉ាំអីមួយអាអូនដូចចង់ញ៉ាំដែរ ហារទឹកមាត់។ល។)
– ចេះញ៉ាំបឺតជញ្ជក់អាហារ (ឧ. ពេលយើងដាក់អាហារឱ្យអាអូនភ្លក់ កូនចេះញ៉ាំចេះជញ្ជក់យកជាតិអាហារនោះជាដើម)៕

ប្រភព៖ hellokrupet.com

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com