លទ្ធផលសំណាក របស់ព្រះសង្ឃទាំង ២១អង្គ នៅវត្តស្វាយដង្គុំ គឺអវិជ្ជមានកូវីដ១៩
បាត់ដំបង៖ លទ្ធផលសំណាកតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា ព្រះសង្ឃទាំង ២១អង្គ នៅវត្តស្វាយដង្គុំ គឺអវិជ្ជមាន ( Negative) ប៉ុន្តែមាន មេរោគផ្តាសាយ ចំនួន ២០អង្គ។ នេះបើតាមការឱ្យដឹងពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណៈជន បន្តអនុវត្តវិធានការអនាម័យ លាងដៃ ពាក់ម៉ាសឱ្យបានត្រឹមត្រូវនៅទីសាធារណៈ ជាពិសេសរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម។
ព្រះសង្ឃចំនួន ៤៦អង្គ បានកើតរោគ ក្អក ហៀរសំបោរ អស់រយៈពេល៦ថ្ងៃមកហើយ និងមានអាការៈក្តៅខ្លួនដល់ ៣៧,៥អង្សា បានសម្រេចនិមន្តទៅមន្ទីរពេទ្យ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពខាងលើបានឱ្យដឹងថា ព្រះសង្ឃទាំង ៤៦អង្គនោះ មានព្រះជន្មពី១១-១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមបណ្តាខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកៈបឋមសិក្សាក្នុងវត្តនេះ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។
ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យ បានធ្វើការណែនាំដល់លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស និងឆាន់ទឹកក្តៅជាដើម៕
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍