Connect with us

ក្រសួងសុខាភិបាលណែនាំ ៥ចំណុចក្នុងឱកាសភ្ជុំបិណ្ឌ ដើម្បីការពារគ្រុនផ្ដាសាយធំ, កូវីដ១៩ និងជំងឺផ្សេងៗ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំឭកប្រគេនព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ១៩ ផ្ដាសាយធំ និងជំងឺផ្សេងៗទៀត។

ក្រសួងបានណែនាំចំនួន ៥ចំណុច៖

ទី១ រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងដៃសម្ពាធដៃញឹកញាប់ និងកុំយកដៃដែលមិនទាន់បានលាងសម្ពាត ទៅប៉ះផ្ទៃមុខ ឬច្រមុះ។

ទី២ ពាក់ម៉ាស ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាសជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម។ ជួបជុំពុទ្ធបរិស័ទ និងពេលសម្ដែងព្រះធម៌ ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនីមួយៗ)។

ទី៣ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។

ទី៤ ព្រះសង្ឃអាពាធ ឬបុគ្គលឈឺ មានរោគសញ្ញាផ្ដាសាយ ឬមិនស្រួលខ្លួនត្រូវសម្រាកនៅក្នុងកុដិ ឬនៅក្នុងទីកន្លែងដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយ នៃវត្តអារាម ដែលអាចបង្កឱ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

ទី៥ ត្រូវចៀសវាងការពុលចំណីអាហារ ដោយរក្សាអនាម័យចំណីអាហារ និងទុកដាក់អាហារឆ្អិន ឬឆៅ ឱ្យនៅដាច់ដោយឡែកពីគ្នា និងត្រូវឆាន់ ឬពិសារទឹកដាំពុះ និងចង្ហាន់ ឬម្ហូបអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com