Connect with us

សាំងចុះថ្លៃ ១០០រៀល, ម៉ាស៊ូតចុះ ១៥០រៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ តម្លៃសាំងធម្មតា បានចុះ ១០០រៀលក្នុងមួយលីត្រ ខណៈតម្លៃម៉ាស៊ូតចុះ ១៥០រៀលក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី១៦ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹងនេះ មានន័យថា តម្លៃសាំងធម្មតា បានចុះពី ៣០៥០រៀល មកត្រឹម ២៩៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃម៉ាស៊ូត ចុះពី ២៧៥០រៀល មក ២៦០០រៀល ក្នុងមួយលីត្រ ធៀបនឹងរយៈពេល២សប្ដាហ៍មុន៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com