Connect with us

ខែភ្ជុំ ពុទ្ធបរិស័ទម្នាក់ បើករថយន្តចូលព្រះវិហារវត្តតែម្ដង

ភ្នំពេញ៖ រដូវភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋខ្មែរ ពុទ្ធបរិស័ទ បាននាំគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជនជីដូនជីតា ដែលបានចែកឋានទៅ នៅវត្តអារាម ប៉ុន្តែពលរដ្ឋម្នាក់ បែរជានាំយករថយន្តស៊េរីថ្មី ដោយបើកចូលទៅក្នុងព្រះវិហារក្នុងវត្តទៅវិញ។

រូបថតនេះ បានទទួលការបញ្ចេញមតិយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ មិនទាន់មានការបញ្ជាក់ណាមួយ ពីការបើករថយន្តស៊េរីទំនើបចូលក្នុងព្រះវិហារដូច្នេះ ឬក៏មានការអនុញ្ញាតឱ្យធ្វើដូច្នេះនោះទេ។

យ៉ាងណាមិញ បើតាមគណនីដែលបានបង្ហោះរូបថតខាងលើ បានសរសេរថា៖ “ខែភ្ជុំ ២០២០ យកស្រីស សខ្ចី ទៅថ្វាយបង្គំព្រះ នាំសិរីសួស្ដី ហេងៗ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com