វត្តពុទ្ធគិរី និងអន្លង់ភ្ញៀវនៅជិតគ្នាបង្កើយ សក្តិសមសម្រាប់រដូវកាលបុណ្យភ្ជុំណាស់ បានទាំងធ្វើបុណ្យ បានទាំងដើរកម្សាន្ត
តាកែវ៖ ស្ថិតក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ រមណីយដ្ឋានកែច្នៃ អន្លង់ភ្ញៀវ ឬ កំពូលពេជ្រដែលបងប្អូនខ្មែរយើងធ្លាប់បានស្គាល់មកហើយបានកំពុងអភិវឌ្ឍខ្លួនឱ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើងនៅលើផ្ទៃដីជាច្រើនហិកតា។
បើក្រឡេកមើលពីសម្រស់ព្រៃភ្នំព័ទ្ធជុំវិញទាំងជួរៗនៅទីនោះវិញ លោកអ្នកក៏អាចផ្តិតយករូបភាពធម្មជាតិដ៏ស្រស់ត្រកាល រួមជាមួយនឹងសួនផ្កា ចម្ការដំណាំជាច្រើនប្រភេទជាដើម។ សម្រស់ធម្មជាតិព្រៃភ្នំប្រៀបបាននឹងឋានសួគ៌នេះ បានអន្ទងចិត្តភ្ញៀវទេសចរដែលបានទៅទស្សនាហើយជញ្ជក់មាត់សរសើរគ្រប់គ្នាតែម្តង។
អ្វីដែលកាន់តែពិសេសទៀតនោះ នៅមិនឆ្ងាយពីគ្នាប៉ុន្មាន ទីនោះក៏មានអារាមពុទ្ធសាសនាមួយដែលមានពុទ្ធបដិមារហូតដល់ ៨៤០០០ អង្គដែលភ្ញៀវទេសចរមួយចំនួនបានស្គាល់ឈ្មោះថា វត្តពុទ្ធគិរី ។ ដូចនេះក្នុងរដូវកាលបុណ្យភ្ជុំ ទីនោះពិតជាសក្តិសមបំផុតសម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់ទៅធ្វើបុណ្យផង និងធ្វើដំណើរកម្សាន្តផងដោយមិនចាំបាច់ចំណាយពេលវេលាលើការធ្វើដំណើរច្រើន៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍