Connect with us

តារាស្រីមាឌល្អិត Toey កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដោយសាររូបភាពទាំងនេះ

ប្រទេសថៃ៖ តារាសម្តែងដែលមានមាឌតូចល្អិត Toey Jarinporn ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបភាពនាងចុះយកមួកដែលបានធ្លាក់ទៅក្នុងសមុទ្រ ខណៈពេលដែលនាងកំពុងអង្គុយថតរូបយ៉ាងស្រស់ស្រាយលើទូក។

ប៉ុន្តែ កុំច្រលំថា Toey បោះមួកនោះចោលឱ្យសោះ នាងបានសម្រេចចិត្តតោងបង្កាន់ដៃចុះយកមួកដោយខ្លួនឯង ដោយយកជើងគាបមួកនោះឡើងមកវិញបានសម្រេច។ រូបភាពដែលនាងបានចុះទៅយកមួកពិតជាគួរឱ្យអស់សំណើច និងមើលទៅគួរឱ្យស្រលាញ់ខ្លាំងរហូតដល់អ្នកគាំទ្រលាន់មាត់គ្រប់គ្នាតែម្តង។

ចង់ដឹងថា តារាស្រីមាឌតូចល្អិតរូបនេះមានភាពគួរឱ្យស្រលាញ់ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

ប្រភព៖ Sanook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com