Connect with us

តោះចាំអីទៀត! ចាប់ពេលនេះទៅទស្សិកជនដែលទស្សនារឿង “ទេពធីតាព្កុលមាស” អាច Download ប្រើប្រាស់ Sticker Pkol Meas (ព្កុលមាស) បានក្នុងប្រព័ន្ធ Telegram

កម្សាន្ត៖ ស្ថានីយទូរទស្សន៍ CTN មិនធ្វើឱ្យទស្សនិកជនខកបំណងមែន អ្នកដែលចូលចិត្តទស្សនា នូវភាពយន្តភាគបុរាណខ្មែរ រឿង “ទេពធីតាព្កុលមាស” ឥឡូវនេះ ទស្សនិកជនអាចប្រើ Sticker Pkol meas ប្លែកៗនៅក្នុងប្រព័ន្ធ Telegram ។ តោះទៅមើលថាមានតួអង្គណាខ្លះ ក្នុង Sticker Pkol meas សម្រាប់ Download លេងក្នុងប្រព័ន្ធ Telegram ។

តួអង្គមួយណាដែលប្រិយមិត្តចូលចិត្ត គ្រាន់តែចូលទៅក្នុងប្រព័ន្ធ Telegram រួចហើយ Download ចុចលើពាក្យ ADD 17Stickers Pkol meas រួចមក នោះប្រិយមិត្តអាចប្រើប្រាស់បាននូវ Sticker Pkol Meas ស្វែងរកតួអង្គមួយណាដែលអ្នកចូលចិត្ត ក្នុងនោះមានពាក្យពេចន៍កំប្លុកកំប្លែងជាច្រើនសម្រាប់ប្រិយមិត្តនិយមលេង Sticker នៅក្នុងប្រព័ន្ធ Telegram។

រឿង “ទេពធីតាព្កុលមាស” ធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បត្តិ៍ វេលាម៉ោង ៧យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ CTN ហើយ កុំភ្លេចណាចូលរួម Download ចុចលើពាក្យ ADD 17Stickers Pkol Meas ទាំងអស់គ្នា ដើម្បីគាំទ្ររឿងភាគបុរាណខ្មែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com