Connect with us

ថៃ គ្រោងបន្ថែមថ្ងៃឈប់សម្រាក សម្រាប់ឆ្នាំ២០២០ ដើម្បីជំរុញកំណើនទេសចរណ៍ឡើងវិញ

បាងកក៖ រដ្ឋាភិបាលថៃ គ្រោងនឹងបន្ថែមថ្ងៃឈប់សម្រាក សម្រាប់ឆ្នាំ២០២០ នៅអំឡុងខែវិច្ឆិកា ខាងមុខ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ ដែលបានធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩។

លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃ បានបង្ហើបពីគម្រោងផ្ដល់ថ្ងៃឈប់សម្រាកបន្ថែមនេះ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញានេះ។ លោកឧបនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះទេ។

លោក Wissanu Krea-ngam បានបន្ថែមថា កាលពីដើមខែកញ្ញា រដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យប្រជាជនថៃ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ ហើយសង្កេតឃើញ កំណើនទេសចរណ៍ គួរឱ្យកត់សម្គាល់។

សូមជម្រាបថា រដ្ឋាភិបាលថៃ បានផ្ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំដែលត្រូវបានផ្អាកកាលពីខែមេសា ដោយចែកជាថ្ងៃឈប់សម្រាក ៣លើកផ្សេងគ្នា។ លើកទី១ នៅខែកក្កដា លើកទី២ នៅខែសីហា និងលើកទី៣ នៅខែកញ្ញានេះតែម្ដង៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com