Connect with us

ខ្សែប្រយុទ្ធ Neymar ខកចិត្តដែលអាជ្ញាកណ្ដល មិនអើពើការរើសអើងពូជសាសន៍ក្នុងការប្រកួតដែល Paris st Germain ចាញ់ Marseille

ខ្សែប្រយុទ្ធ Neymar បង្ហាញការខកចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាលក្នុងការផ្ដល់កាតក្រហមឱ្យគេ អំឡុងពេលការប៉ះទង្គិចគ្នារវាង PSG និង Marseille។

Neymar បានលើកឡើង គេត្រូវបានរើសអើងពូជសាសន៍ដោយកីឡាកររបស់ Marseille បន្ទាប់ពីគេស្ថិតក្នុងចំណោមកីឡាករ៥នាក់ត្រូវបណ្ដេញចេញពីទីលាន។ កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ក្រោយពិនិត្យ VAR ឃើញគេបានទះក្បាលរបស់ Alvaro Gonzalez ខ្សែការពាររបស់ Marseille។
មុនពេលដើរចូលបន្ទប់ផ្លាស់ខោអាវ Neymar បាននិយាយប្រាប់មន្ត្រីអាជ្ញាកណ្ដាលទី៤ថា គេត្រូវបានកីឡាកររបស់ Marseille រើសអើងពូជសាស៍។

ក្រោយមកនៅលើបណ្ដាញសង្គមរូបគេ បានបញ្ចេញអារម្មណ៍មិនពេញចិត្តថា VAR មើលឃើញតែកំហុសរបស់គេ ប៉ុន្តែមិនឃើញ VAR ចាប់កំហុសកីឡាកររបស់ Marseille ដែលបានជេរប្រមាថរូបគេឡើយ។

សម្រាប់កីឡាករទាំង៥រូប ដែលត្រូវពិន័យកាតក្រហមមាន៣រូបជាកីឡាកររបស់ Parsi st Germain គឺ Layvin Kurzawa, Leandro Paredes និង Neymar រីឯ កីឡាករ២របស់ Marseille ដែលត្រូវពិន័យគឺ Jordan Amavi និង Dario Benedetto៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com