Connect with us

អាយុគ្រាន់តែជាតួលេខ លោកយាយវ័យ ១០៣ ឆ្នាំសម្រេចចិត្តចាក់សាក់រូបកង្កែបដោយសារស្រលាញ់

បរទេស៖ កំឡុងពេលវិបត្តិកូវីដ១៩ មួយរយៈនេះបានធ្វើឱ្យលោកយាយវ័យ ១០៣ ឆ្នាំ Dorothy មានអារម្មណ៍ធុញថប់ជាខ្លាំង ដូចនេះហើយទើបបុគ្គលិកដែលមើលថែលោកយាយនៅមន្ទីរចាស់ជរា បាននាំលោកយាយដើរកម្សាន្តនៅខាងក្រៅខ្លះ ដើម្បីកាត់បន្ថយអារម្មណ៍ធុញថប់ អផ្សុក ហើយនៅពេលដែលសួរពីមតិចង់ដឹងលោកយាយចង់ទៅណាដែរ លោកយាយក៏បានឆ្លើយប្រាប់ថាចង់ទៅចាក់សាក់។

គ្រាន់តែឮដូចនោះ បុគ្គលិកដែលមើលថែលោកយាយ ក៏បាននាំលោកយាយទៅកន្លែងចាក់សាក់តែម្តង ហើយលោកយាយ ក៏បានសម្រេចចិត្តសាក់រូបកង្កែបលើកំភួនដៃ ដោយសារតែលោកយាយចូលចិត្តកង្កែប ក្រោយពីសាក់រួចរាល់ហើយ លោកយាយក៏បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងផងដែរ៕

ប្រភព៖ Elitereaders

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com