Connect with us

Jackie Chan ធ្វើឱ្យអ្នកដឹកនាំរឿងភ័យខ្លួនដោយសារលោកបាត់ខ្លួនក្នុងទឹកអស់រយៈពេល ៤៥ វិនាទី

កម្សាន្ត៖ តារាសម្តែងលំដាប់ហូលីវូដ Jackie Chan បានផ្តល់បទសម្ភាសក្នុងថ្ងៃផ្សព្វផ្សាយរឿងថ្មីដែលបានចាក់បញ្ចាំងនៅរោងភាពយន្ត ដោយលោកបានបង្ហើបឈុតឆាកខ្លះក្នុងសាច់រឿងថា មានឈុតសម្តែងមួយដែលធ្វើឱ្យលោកស្ទើរតែលង់ទឹកទៅហើយ ទាំងដែលឈុតមួយនោះ គឺជាឈុតសម្តែងធម្មតាៗប៉ុណ្ណោះ។

ឧបទ្ទវហេតុនេះ បានធ្វើឱ្យលោកបាត់ខ្លួនក្នុងទឹកអស់រយៈពេល ៤៥ វិនាទី រហូតធ្វើឱ្យអ្នកដឹកនាំរឿងភ័យដល់ស្រក់ទឹកភ្នែកទៀតផង។ ទោះជាយ៉ាងណា លោកក៏មិនមានបញ្ហាអ្វីធំដុំកើតឡើងដែរ ដោយលោកបានបញ្ជាក់ថា ទោះបីជាវាស្ទើរតែធ្វើឱ្យលោកលង់ទឹកក៏ដោយ ប៉ុន្តែរយៈពេល ៤៥ វិនាទីនេះ ក៏មិនអាចធ្វើឱ្យលោកមានបញ្ហាអ្វីដែរ៕

ប្រភព៖ Todayonline

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com