Connect with us

ប្រទេសអេត្យូពី កំពុងសម្លឹងមើលទីផ្សារនៅប្រទេសចិន តាមរយៈពិព័រណ៍នាំចូលផលិតផលអន្តរជាតិចិនលើកទីមួយ

អេត្យូពី ៖ ប្រទេសអេត្យូពី មានបំណងចង់ដើរតួនាទីដ៏សកម្មមួយ នៅក្នុងពិព័រណ៍នាំចូលផលិតផលអន្ដរជាតិចិន ដែលនឹងធ្វើឡើងជាលើកដំបូង ហើយ ប្រទេសនេះ សង្ឃឹមថា នឹងអាចទាក់ទាញអ្នកប្រើប្រាស់ និង វិនិយោគិនបានច្រើននាក់។

ក្រុមហ៊ុនអាកាសចរណ៍អាហ្រ្វិចឈានមុខគេ គឺក្រុមហ៊ុនអាកាសចរណ៍អេត្យូពី រួមជាមួយផលិតផលកសិកម្ម ដូចជាកាហ្វេរបស់ប្រទេសនេះ នឹងត្រូវដាក់តាំងបង្ហាញនៅឯពិព័រណ៍ប្រចាំឆ្នាំនេះ ក្នុងក្រុងសៀងហៃ នាខែវិច្ឆិកាខាងមុខ។

អ្នកនាង បេត-ហេល-ហេម ធី-ឡា-ហុន អា-ឡេ-មូ ជាសហគ្រិនជនជាតិអ៊ីត្យូពីមួយរូប ដែលក្រុមហ៊ុនកាហ្វេ ហ្គាដេន អ្វស ខូហ្វី (Garden of Coffee) របស់អ្នកស្រី មានឈ្មោះបោះសំលេង និងជោគជ័យ នៅអ៊ីត្យូពី នឹងទៅចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នៅសៀងហៃនេះ។ អ្នកស្រី បេតហេលហេម ធីឡាហុន អាឡេមូ បាននិយាយថា កិច្ចការមួយដែលគាត់ចង់ធ្វើនោះគឺ ផ្សព្វផ្សាយកាហ្វេអ៊ីត្យូពី ដែលមានច្រើនប្រភេទខុសៗគ្នា។ ក្រុមហ៊ុនកាហ្វេភាគច្រើននៅទីនេះ ផ្ដោតតែលើការលក់កាហ្វេដែលផលិតចេញពីប្រភពផ្សេងៗគ្នាប៉ុណ្ណោះ។

តែក្រុមហ៊ុន Garden of Coffee ផ្តោតលើការលក់កាហ្វេដែលមានប្រភពចេញពីកន្លែងតែមួយ។ ក្រុមហ៊ុន ហ្គាដេន អ្វស ខូហ្វី (Garden of Coffee) ក៏បានចាប់ផ្ដើមទទួលអត្ថប្រយោជន៍ ពីការទាក់ទងជាមួយក្រុមហ៊ុនចិនផងដែរ ដោយបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនដ៏ធំបំផុតមួយ ដើម្បីដឹកជញ្ជូនផលិតផលកាហ្វេ ។ ក្រុមហ៊ុននេះ ក៏នឹងបើកហាងកាហ្វេមួយ នៅប្រទេសចិនតែ ម្តង ។

ក្នុងអំឡុងពេលប្រាំបីឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់អេត្យូពី រកចំណូលបានត្រឹមតែប្រហែល 3ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ពីការនាំចេញផលិតផល។ រដ្ឋាភិបាលរបស់អ៊ីត្យូពីនិងអ្នកជំនួញក្នុងស្រុក កំពុងចង់ផ្លាស់ប្ដូរបញ្ហានេះ តាមរយៈពិព័រណ៍នាំចូលអន្តរជាតិចិនលើកទីមួយនេះ។

លោក អាសេហ្វា មូលូកេតា អគ្គនាយក អគ្គនាយកដ្ឋានលើកស្ទួយការនាំចេញ នៃក្រសួងពាណិជ្ជកម្មអេត្យូពី បានលើកឡើងថា អេត្យូពី ពិតជាត្រូវបង្ហាញពីសមត្ថភាព នៅក្នុងវេទិកាផ្សេងៗគ្នាជាច្រើន ដោយវិធីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ។ ដូច្នេះ ពិព័រណ៍នាំចូលអន្តរជាតិចិននេះ គឺជាវេទិកាមួយ ដែលចង់ស្វែងរកទៅថ្ងៃមុខ សម្រាប់លើកស្ទួយផលិតផលអេត្យូពី ជាពិសេសផលិតផលកសិកម្មតែម្តង ដូចជាកាហ្វេជាដើម ពីព្រោះចិន មានទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ធំបំផុត ដែលកំពុងលូតលាស់ សម្រាប់ផលិតផលកាហ្វេ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម