Connect with us

តាមពិតរថយន្តនេះជាសទ្ធាបានប្រគេនទៅដល់ព្រះសង្ឃទុកគ្រាន់ប្រេីប្រាស់​នៅវត្តនោះទេ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រូបថតរថយន្តដែលត្រូវបានគេបើកចូលទៅក្នុងព្រះវិហារក្នុងវត្ត បានបង្កជាការផ្អើលយ៉ាងខ្លាំង។

យោងតាមគណនីរបស់លោក ប៉ែន​ វិបុល​ អនុរដ្ឋលេខាធិការ​នៃក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា តាមពិតរថយន្តនោះគឺ ម្ចាស់សទ្ធាបានប្រគេនទៅដល់ព្រះសង្ឃទុកគ្រាន់ប្រេីប្រាស់​នៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

ដោយឡែកមូលហេតុនៃការយកមកប្រគេនក្នុងសាលាឆាន់តែម្តងនោះគឺដោយសារតែ ល្ងាចថ្ងៃទី ១៤ មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ទុក ១ យប់។ រហូតដល់ព្រឹកថ្ងៃទី ១៥ ទើបបានរៀបចំពិធីសូត្រមន្ត និងប្រគេនតែម្តង ដើម្បីឱ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឱ្យមានពាក្យថាលោកមានលុយទិញឡាន។

លោក​ ប៉ែន​ វិបុល ក៏បានបញ្ជាក់ទៀតថា ពេលចប់កម្មវិធី រថយន្តនោះក៏ត្រូវបានគេយកចុះពីសាលាឆាន់វិញផងដែរ៕

ប្រភព៖ ឯកឧត្តម​ ប៉ែន​ វិបុល

កែសម្រួល៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com