Connect with us

កម្ពុជាជាប់លេខ១ លើផ្នែកបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០

ភ្នំពេញ៖ កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង១០ ដែលផ្តល់បដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ My International Movers ដែលជាក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិធំមួយរបស់សហរដ្ឋអាមេរិក។

តាមការស្ទង់មតិភាគច្រើន គេទំព័រនេះបានណែនាំឱ្យភ្ញៀវទេសចរ ពិចារណាលើប្រទេសចំនួន ១០ ដែលត្រូវបានចាត់ទុកជាដែនដីផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់បំផុត ដោយមិនខ្វល់ថាពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬគ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ។ ប្រទេសទាំងនោះរួមមាន៖

១- កម្ពុជា
២- នូវែលសេឡង់
៣- កាណាដា
៤- ម៉ិកស៊ីក
៥- ហ្វីលីពីន
៦- វៀតណាម
៧- អ៊ីស្លង់
៨- កូស្តារីកា
៩- អៀរឡង់
១០- ព័រទុយហ្គាល់៕

ប្រភព៖ ក្រសួងទេសចរណ៍

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com