Connect with us

តោះ! ហៅ Crush ទៅមើលពិព័រណ៍សិល្បៈតម្បាញហូល ពិតានខ្មែរជាមួយគ្នានៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ

ភ្នំពេញ៖ យោងតាមប្រភពគណនីបណ្តាញសង្គមរបស់លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា មកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចែករំលែកបណ្ណផ្សព្វផ្សាយមួយកាលពីពេលថ្មីៗនេះដោយខ្លឹមសារបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះរហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កម្មពិធី ពិព័រណ៍សិល្បៈតម្បាញហូល ពិតានខ្មែរ នឹងត្រៀមខ្លួនបង្ហាញដល់សាធារណៈជនទាំងអស់ឱ្យទៅទស្សនាដែលនឹងប្រារព្ធទៅនៅសារមន្ទីរខ្លែង(នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌) ទល់មុខរដ្ឋសភា។

ពិព័រណ៍ដែលជួយលើកស្ទួយនូវសិល្បៈ វប្បធម៌ខ្មែរយើងនេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដោយអ្នកទាំងអស់គ្នាដែលនឹងត្រៀមចូលរួមប្រាកដជាបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសិល្បៈខ្មែរយើងមួយនេះជាមិនខាន។ អ៊ីចឹង កុំភ្លេចចូលរួមឱ្យបានច្រើនកុះករដែលនឹងប្រព្រឹត្តិទៅនៅពេល ២ សប្តាហ៍ខាងមុខនេះ៕

ប្រភព៖ Preap Chanmara

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com