Connect with us

តួឯកប្រុសស្រីក្នុងរឿង សមុទ្រឬស្យា ធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករមិនចេះតិច

ប្រទេសថៃ៖ អ្នកដែលបានទស្សនារឿងភាគ “សមុទ្រឬស្យា” ដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កន្លងមកប្រាកដជាបានស្គាល់ពីតួឯកស្រី Villwannarot ហើយដែលសមត្ថភាពសម្តែងរបស់នាងពិតជាសក្តិសមនឹងគ្រងតំណែងជាតួឯកពិតៗ។

មិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែបើក្រឡេកមើលពីសម្រស់របស់នាងវិញក៏មិនចាញ់តារាល្បីៗឯទៀតដែរ។ ជាមួយនឹងផ្ទៃមុខទាក់ទាញនេះហើយទើបក្រៅពីអាជីពជាតារាសម្តែង នាងក៏ត្រូវបានបណ្តាផលិតផលនានាទាក់ទងឱ្យថតផ្សព្វផ្សាយជាហូរហែផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្រីស្អាតរូបនេះក៏មានម្ចាស់បេះដូងហើយដែរ ហើយមនុស្សប្រុសដែលមានសំណាងរូបនោះគឺជាតារាសម្តែងប្រុសល្បីឈ្មោះលោក Jespipat ដែលជាតួឯកប្រុសក្នុងរឿងសមុទ្រឬស្យានេះឯង។ រយៈពេល ១ឆ្នាំ ៨ ខែដែលអ្នកទាំង ២ បានចាប់ផ្តើមស្នេហាដ៏ផ្អែមល្ហែមមួយនេះជារឿយៗ។ អ្នកទាំង ២ តែងបង្ហាញភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រជាច្រើនព្រឺសម្បុរគ្រប់គ្នា ប៉ុន្តែពួកគេក៏បានលាន់មាត់សរសើរពីគូនេះជាខ្លាំងផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com