Connect with us

គ្រប់គ្នាផ្ទុះសំណើចនឹងការបកស្រាយពាក្យ BTS របស់អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់  

បន្ទាយស្រី៖ លោកអភិបាលស្រុកនៅស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានរិះគិតស្វែងរកវិធីដែលអាចជួយឱ្យស្រុកដែលលោកកំពុងគ្រប់គ្រងកាន់តែអភិវឌ្ឍសម្បូរសប្បាយដល់ប្រជាពលរដ្ឋនៅទីនោះដែលជាក់ស្តែងមកទល់ពេលបច្ចុប្បន្នលោកបានធ្វើឱ្យស្រុកដែលធ្លាប់តែមិនសូវមានការចាប់អារម្មណ៍ប្រែក្លាយមកជាស្រុកមួយដែលភ្ញៀវទេសចរប៉ងប្រាថ្នាចង់ទៅកម្សាន្តស្រុកបន្ទាយស្រីគ្រប់គ្នារាល់ពេលដែលបានទៅដល់ទឹកដីខេត្តសៀមរាបម្តងៗ។


 
យ៉ាងណាមិញ សម្រាប់រដូវកាលបុណ្យភ្ជុំនេះដែរ លោកក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់តំបន់ឱ្យទៅកម្សាន្តនៅស្រុកបន្ទាយស្រីនេះដែរ។ ហើយលោកក៏បានធ្វើការចែករំលែកភាពត្រេកអរ និងពាក្យអរគុណនៅលើបណ្តាញសង្គមផេកផ្លូវការរបស់លោកបែបលេងសើចថា ៖
 
ផ្ញើរជូនហ្វេន “BTS” ទាំងអស់គ្នា…តាមពិត BTS មកពីពាក្យថា “Ban Teay Srei” ទេ! ឈប់យល់ច្រឡំទៀត! អរគុណដែលបាន “ស្រលាញ់ BTS ពេញបេះដូង” (ហេហេ និយាយលេងទេ) រីករាយថ្ងៃបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា!
 

តាមរយៈពាក្យបែបកំប្លែងមួយនេះ បានធ្វើឱ្យមនុស្សមិនតិចនាក់ទេអស់សំណើច និងចូលរួមផ្តល់មតិបែបលែងសើចទៅវិញ។ ទោះជាយ៉ាងណា ក៏មានមួយចំនួនតូចដែរដែលមានការប្រកាន់នឹងការលេងសើចមួយនេះ៕


 
ប្រភព៖ ឃឹម ហ្វីណង់

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម