Connect with us

សហគមន៍អេកូទេសចរណ៍កោះទ្រង់ រង់ចាំទេសចរស្រឡាញ់បែបធម្មជាតិ

ក្រចេះ៖ សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ទិសខាងលិចប្រមាណ ១គីឡូម៉ែត្រ។

កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ។ កោះនេះ មានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិកតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះ សម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។
កោះទ្រង់ ជាតំបន់ដែលមានសក្តានុពល នៃវិស័យអេកូទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។

កោះនេះ មានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់ នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម