Connect with us

ប្រើវិធីសាស្ត្រដូចរឿងព្រះនាង Cinderella អាចជួយឱ្យប៉ូលិសស្វែងរកចោរដែលបានលួចទូរស័ព្ទគេ

ហ្វីលីពីន៖ ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលប៉ូលិសបានប្រើវិធីសាស្ត្រពីក្នុងរឿងព្រះនាង Cinderella ដើម្បីតាមចាប់ជនសង្ស័យដែលបានលួចទូរស័ព្ទ Smartphone របស់ស្រ្តីម្នាក់ដោយបន្សល់នូវស្បែកជើងផ្ទាត់ ១ ចំហៀងនៅផ្ទះជនរងគ្រោះកាលពីថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះនៅទីក្រុង General Santo ភាគខាងត្បូងប្រទេសហ្វីលីពីន។

ខណៈពេលដែលជនសង្ស័យ បានចូលដល់ក្នុងផ្ទះដើម្បីលួចទូរស័ព្ទ Smartphone មួយគ្រឿងក៏ត្រូវបានជនរងគ្រោះស្រែកឱ្យគេឯងជួយ ពេលនោះជនសង្ស័យបានរត់គេចខ្លួនដោយបន្សល់នូវស្បែកជើងផ្ទាត់មួយចំហៀងនៅទីនោះ។

ដោយមានការសហការគ្នាជាមួយប៉ូលិស អ្នកទាំងអស់គ្នាក៏បានប្រើប្រាស់វិធីសាស្ត្រដូចក្នុងរឿងព្រះនាង Cinderlla ដោយស្វែងរកជនសង្ស័យតាមផ្ទះដោយឱ្យពួកគេពាក់ស្បែកជើងដែលបានបន្សល់ទុកនៅកន្លែងកើតហេតុ ទីបំផុតក៏ប្រទះឃើញបុរសម្នាក់ដែលមានស្បែកជើងផ្ទាត់មួយចំហៀងដូចទៅនឹងស្បែកជើងដែលបានបន្សល់នៅកន្លែងកើតហេតុ។

ពេលនោះ ប៉ូលិសក៏បានឱ្យជនសង្ស័យរូបនោះពាក់ស្បែកជើងដែលបានបន្សល់នៅផ្ទះជនរងគ្រោះ។ ទីបំផុតវាពិតជាមានទំហំ និងម៉ូតដូចមួយចំហៀងទៀតដែលជនសង្ស័យមាននៅក្នុងផ្ទះ រីឯជនសង្ស័យក៏ត្រូវបានចាប់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ Elitereaders

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម