Connect with us

បាញ់ហយ មុខម្ហូបសាមញ្ញដែលងាយស្រួលរក ហើយថែមទាំងមានតម្លៃធូរថ្លៃទៀត

ម្ហូប៖ គ្រាន់តែ ឭ មុខម្ហូប “បាញ់ហយ” ជឿថាមនុស្សមិនតិចឡើយប្រាកដជាលួចស្រក់ទឹកមាត់។ មុខម្ហូបដែលមានបន្លែបន្លុកមួយចំនួនព្រមជាមួយនឹងសាច់ជ្រូក ៣ ជាន់មួយនេះបានទាក់ចិត្តមនុស្សជាច្រើនឱ្យចូលចិត្តញ៉ាំ ជាពិសេសនោះគឺអ៊ុំៗចាស់ៗវ័យស្របាលប៉ាម៉ាក់យើងនេះឯង។

បាញ់ហយ ដែលជាមុខម្ហូបសាមញ្ញ និងងាយស្រួលរកក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាក្នុងប្រទេសយើង មិនត្រឹមតែមានបន្លែច្រើនមុខដែលអាចជួយសម្រួលដល់ក្រពះ ពោះវៀនឱ្យដំណើរការល្អនោះទេ ប៉ុន្តែបើនិយាយពីឱជារសដែលបន្ថែមជាមួយនឹងសាច់ជ្រូក ៣ ជាន់ ប៉ាតេ សៃយ៉ បង្គារ សណ្តែកដី ខ្លាញ់ស្លឹកខ្ទឹម និងបន្ថែមម្ទេសបន្តិច បានបង្កើនរសជាតិបាញ់ហយឱ្យរឹតតែឆ្ងាញ់ទ្វេរដង។

បាញ់ហយ នេះដែរក៏អាចខ្ចប់ញ៉ាំជាមួយបន្លែ ឬ ញាំមួយចានស្រូបទឹកត្រីផ្អែមសម្រាប់អ្នកមិនចង់ប្រឡាក់ដៃរញ៉េរញ៉ៃតាមចំណង់ចំណូលចិត្តរៀងខ្លួន។ ហើយមុខម្ហូបមួយនេះងាយស្រួលរកបំផុតមិនថាតាមហាង ឬ តាមចិញ្ចើមផ្លូវឡើយ ហើយយើងក៏អាចធ្វើញ៉ាំជុំគ្រួសារសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះប្រសិនជាលោកអ្នកមិនមានគម្រោងធ្វើដំណើរកម្សាន្តទៅទីណា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com