គម្រោងអាផាតមិញ រុំព័ទ្ធដោយរុក្ខជាតិស៊ុបទ្រុប ក្លាយជាកន្លែងចិញ្ចឹមមូស ដូចគេបោះបង់ចោល
ប៉េកាំង៖ ថ្មីៗនេះ អគារអាផាតមិញ ដែលជាគម្រោងពិសោធន៍មួយ នៅក្រុបឈឹងទូ (Chengdu) បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការរចនាប្លែក អគាររុំព័ទ្ធដោយរុក្ខជាតិស៊ុបទ្រុប ដើម្បីផ្ដល់ឱ្យការរស់នៅប្រកបដោយធម្មជាតិ។
យ៉ាងណាមិញ គម្រោងឈ្មោះ Qiyi City Forest Garden នេះ មានអ្នកទិញយូនីតតិចតួចប៉ុណ្ណោះ ដោយសារតែរុក្ខជាតិស៊ុបទ្រុប បានទាក់ទាញសត្វមូសយ៉ាងច្រើន មិនអាចរស់នៅបានឡើយ។
គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ និងមានចំនួន ០៨អគារ។ ដោយមិនមានអ្នកទិញ និងការថែទាំផងនោះ រុក្ខជាតិបានដុះរុំព័ទ្ធអគារ កាន់តែក្រាស់ទៅៗ។ តាមរយៈការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Global Times គម្រោងនេះ មានត្រឹមតែ ១០គ្រួសារប៉ុណ្ណោះ ដែលបានទិញ និងផ្លាស់ទៅរស់នៅ៕
ប្រភព៖ AFP
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍