Connect with us

ទឹកប្រាក់ចំនួន ៥០ លានដុល្លារកំពុងរង់ចាំ Joaquin Phoenix ត្រឡប់មកសម្តែងរឿង Joker វគ្គក្រោយ

កម្សាន្ត៖ រឿង Joker បានធ្វើឱ្យកក្រើកមិនស្ទើរកាលពីឆ្នាំ ២០១៩ កន្លងទៅដោយសារសាច់រឿង ជាពិសេសនោះគឺតួអង្គសម្តែងតែម្តង។ លោក Joaquin Phoenix ទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់ទស្សនិកជាខ្លាំងក្នុងការសម្តែងរឿងមួយនេះ។ ជាក់ស្តែង លោកក៏ទទួលបានពានរង្វាន់ជាច្រើនពីរឿងនេះផងដែរ។

Joker គឺជាខ្សែភាពយន្តមួយដែលទទួលបានជោគជ័យជាងគេប្រចាំឆ្នាំ ២០១៩ ដែលអាចរកប្រាក់ចំណូលបានរហូតដល់ជាង ១ ពាន់លានដុល្លារឯណោះ។ ក្នុងពេលថ្មីៗនេះដែរ តាមប្រភពសារព័ត៌មាន Mirror បានបញ្ជាក់ថា ក្រុមហ៊ុនផលិតភាពយន្ត Warner Bros មានគម្រោងនឹងថតរឿង Joker វគ្គក្រោយចំនួន ២ ទៀតនាពេល ៤ ឆ្នាំខាងមុខដោយជ្រើសរើសតួអង្គដដែល។

ប្រភពក៏បានបន្ថែមទៀតថា តួអង្គ Joker លោក Joaquin Phoenix នឹងត្រូវទទួលតម្លៃពីការថតរហូតដល់ ៥០ លានដុល្លារឯណោះ ហើយពេលនេះភាគីទាំងសងខាង ក៏កំពុងធ្វើការចរចាគ្នាផងដែរ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម