Connect with us

ទឹកជ្រោះផ្អោក សម្រាប់អ្នកដែលមិនចង់ទៅណាឆ្ងាយ និងចង់ងូតទឹកលេងកម្សាន្ត

តាកែវ៖ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជា៤៧គីឡូម៉ែតពីទីរួមខេត្ត។

ដើម្បីទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ រួចបត់ស្តាំពេលទៅដល់ផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាកន្លែង មានទេសភាពធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះ ក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចរផងដែរ។

នៅរមណីយដ្ឋានទឹកជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់ទៅលេងនៅទីនោះ នៅខែសីហា ខែកញ្ញា និង ខែតុលា ព្រោះនៅអំឡុងខែនេះ វាមានទឹកច្រើន។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ធ្វើជាអាងទឹកសម្រាប់ងូតលេងកម្សាន្ត។នៅអាងទឹកទីមួយ ក៏មានស្ពានដែកមួយសម្រាប់ឱ្យភ្ញៀវទេសចរឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ។

ហើយក៏នៅមានកន្លែងសម្រាប់ឱ្យក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះ និង លេងល្បែងកំសាន្តជាច្រើនទៀត។ នៅទីនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេសជ្ជៈជាច្រើន តម្រូវទៅតាមការចូលចិត្តរបស់ភ្ញៀវ។

ជាងនេះទៅទៀតនៅទីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ ពិសេសត្បូងជាច្រើនប្រភេទ ដែលរកបានដោយប្រជាជននៅទីនោះផ្ទាល់ ដែលខ្លះបានច្នៃរួច និងខ្លះមិនទាន់ច្នៃ។ ប្រជាជននៅទីនោះ ភាគច្រើនធ្វើចម្ការ ដាំដំណាំ មានដូចជា ដំឡូង ឪឡឹក ទាប ខ្នុល និង មានផ្លែឈើជាច្រើនមុខទៀត៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម