Connect with us

ចូលរួមអបអរសាទរ ប្រាក់ខែអប្បបរមារបស់កម្មករនិយោជិត កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នឹងឡើងដល់ ១៨២ដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩

ភ្នំពេញ ៖ ទីបំផុត ! ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង ត្រូវបានតម្លើងដល់ ១៨២ដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩ ។ តួរលេខនេះ បានសម្រេចដោយការបោះឆ្នោតដោយក្រុមប្រឹក្សាការងារ និង ការសម្រេចបន្ថែមដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។


បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន អោយដឹងថា គណកម្មការក្រុមប្រឹក្សាការងារ បានបោះឆ្នោតយកតួរលេខ ១៧៧ដុល្លារសហរដ្ឋអាមេរិកជា ប្រាក់ឈ្នួលកម្មករនិយោជិត សម្រាប់ឆ្នាំ២០១៩ ប៉ុន្តែ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម ៥ដុល្លាពីលើតួរលេខនេះ ទើបធ្វើអោយ ប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កើនដល់១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩។


គួររំលឹកថា ក្នុងការប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករ នាម្សិលមិញ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានស្នើសុំឲ្យមានការដំឡើងប្រាក់ឈ្នួលកម្មករចំនួន ១៨២ ដុល្លារអាមេរិកក្នុង ១ ខែសម្រាប់ឆ្នាំ ២០១៩ ខណៈភាគីនិយោជក ហ៊ានត្រឹម ១៧៧ ដុល្លារ ហើយដែលភាគីទាំង ២ បានស្នើឲ្យមានការជួយពីរដ្ឋាភិបាលចំពោះភាគីរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យមានផលប្រយោជន៍ដល់កម្មករ និងនិយោជក ។

ទោះជាយ៉ាងណាទាំង ៣ ភាគី គឺភាគីតំណាងរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពទាំងអស់គ្នាដែលជាក្រុមបច្ចេកទេសនេះ មិនបានសម្រេចជាលទ្ធផលផ្លូវការណាមួយនោះនៅឡើយទេ ក្នុងកិច្ចប្រជុំចុងក្រោយលើកទី ៩ នេះដោយយកសំណើទាំង ២ មកដាក់ក្នុងកិច្ចប្រជុំរបស់ គណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចនាថ្ងៃនេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម