ខណៈពេលដែល Shuqi និងស្វាមីមិនទាន់រកកន្លែងស្នាក់នៅបាន Ruby Lin បានឱ្យ Apartment របស់នាងស្នាក់នៅដោយមិនរារែក
តៃវ៉ាន់៖ Shuqi ធ្លាប់បាននិយាយក្នុងបទសម្ភាសមួយថា ក្នុងវិថីសិល្បៈពិបាកនឹងរកមនុស្សដែលរាប់អានពិតប្រាកដណាស់ អ្វីៗគ្រប់យ៉ាងគឺពោរពេញទៅដោយការសម្តែង។ ទោះបីជាក្នុងពិភពសិល្បៈសម្បូរទៅដោយមនុស្សលាក់ពុតច្រើនមែនពិត ប៉ុន្តែតារាសម្តែងស្រីរូបនេះ នៅតែអាចរកបានមិត្តយល់ចិត្ត Ruby Lin ដែលមានចំណងមិត្តភាពជាមួយគ្នាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
មកទល់ពេលនេះ ទោះបីជាអ្នកទាំង ២ មានគ្រួសាររៀងខ្លួនហើយក៏ដោយ ក៏ចំណងមិត្តភាពរបស់ស្រីស្អាតទាំង ២ នេះនៅតែមិនមានអ្វីផ្លាស់ប្តូរឡើយ។ យោងតាមប្រភពសារព័ត៌មាន Todayonline បានបញ្ជាក់កាលពីពេលថ្មីៗនេះថា Ruby បានឱ្យ Shuqi និងស្វាមីលោក Stephen ស្នាក់នៅក្នុងអាផាតមិនរបស់នាងមួយរយៈដោយសារអំឡុងពេលនេះ Shuqi នៅមិនទាន់អាចរកកន្លែងស្នាក់នៅនាកោះតៃវ៉ាន់បាននៅឡើយ។
គួរបញ្ជាក់ថា Ruby Lin និងគ្រួសារទើបតែបានផ្លាស់ប្តូរកន្លែងស្នាក់នៅថ្មី ដូចនេះហើយទើបនាងបានផ្តល់អាផាតមិនចាស់ដែលនាងធ្លាប់ស្នាក់នៅឱ្យមិត្តសម្លាញ់ Shuqi ស្នាក់នៅមួយរយៈ។ ជឿថា ទង្វើរទាំងនេះហើយជាមិត្តភាពដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕
ប្រភព៖ Todayonline
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍