Connect with us

ការពិត លីកា សមាជិកក្រុមរាំ OMG បានជួបគ្រោះ ថ្នាក់ក្រឡា ប់ឡានស្ទើរបាត់ បង់ជី វិតបែបនេះសោះទើបលេចឮដំណឹងនាងមិនអាចរាំបានទៀត

ភ្នំពេញ៖ តែ ស៊ុនសុដាលីកា គឺជាស្រីស្អាតមួយរូបប្រចាំក្រុមរាំ OMG ដែលយុវវ័យជាច្រើនបានស្គាល់រួចមកហើយដោយក្រុមរាំមួយនេះធ្លាប់បានបញ្ចេញសមត្ថភាពលើឆាកជាតិ និងអន្តរជាតិដើម្បីបង្ហាញទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាមួយនេះក៏មានមនុស្សដែលមានទេពកោសល្យដែរ។

ជាក់ស្តែង មួយរយៈមុនអ្នកគាំទ្ររបស់ លីកា ជាច្រើនមានភាពងឿងឆ្ងល់ថាតើមានបញ្ហាអ្វីទើបបណ្តាលឱ្យ លីកា លែងមានវត្តមានក្នុងក្រុមរាំ OMG ទៀត។ ក្រោយមកទើបនាងបានបញ្ជាក់មួយម៉ាត់យ៉ាងខ្លីថា នាងមានបញ្ហាឆ្អឹងខ្នងដែលត្រូវធ្វើការវះ កាត់។ ឃើញដូចនេះ អ្នកគាំទ្រនឹកគិតថានាងគ្រាន់តែមានបញ្ហាសុខភាពខ្លះៗ និងអាចត្រឡប់មកលើឆាករាំវិញក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែអ្វីៗមិនដូចការគិតរបស់ទាំងអស់គ្នាឡើយ ដោយថ្មីៗនេះសាមីខ្លួនកញ្ញា លីកា ដាច់ចិត្តទម្លាយការពិតហើយ ដោយនាងបានរៀបរាប់លើគណនី Instagram របស់ខ្លួនថា៖ “នៅថ្ងៃទី០៤/០៥/២០២០ ខ្ញុំជួបគ្រោះ ថ្នាក់ក្រឡា ប់ឡានធ្ងន់ ធ្ងរស្ទើរតែបាត់ បង់ជី វិត ខណៈពេលខ្ញុំទៅលម្ហែកាយនៅកំពត។ ដោយសារតែភ្លាមៗមានសភាពធ្ងន់ ធ្ងរខ្លាំងពេកទើបខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ខ្ញុំចាំដល់ខ្ញុំរាងស្រួលបួលបន្តិចសិនទើបខ្ញុំអាចធ្វើចិត្តប្រាប់អ្នកទាំងអស់គ្នាបាន។ ជារឿងដ៏គួរឱ្យភ័យ ខ្លាចបំផុតដែលខ្ញុំមិនអាចបំភ្លេចបាន សង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើដំណើរដោយសុវត្ថិភាព និងមានការប្រុងប្រយ័ត្នបំផុត”។

លីកា បានបញ្ជាក់ទៀតថា ២ ខែដំបូងប្រៀបបីដូចន រកលើផែនដីអ៊ីចឹង។ គួរបញ្ជាក់ដែរថា គ្រាន់តែធ្វើការបកស្រាយប្រាប់ពីមូលហេតុច្បាស់លាស់ហើយ អ្នកគាំទ្រទាំងក្នុង ទាំងក្រៅសិល្បៈមានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយអ្វីដែលពួកគេអាចធ្វើបានគឺមានតែលើកទឹកចិត្ត និងជូនពរឱ្យនាងឆាប់ជាសះស្បើយតែប៉ុណ្ណោះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម