Connect with us

ទីបំផុត កញ្ញា អ៊ី វ៉ា បានសម្រេចចិត្តចោលទ្រនំចាស់ ផ្លាស់ទៅទៅទ្រនំថ្មី នាពេលឆាប់ៗខាងមុខនេះ នោះគឺផលិតកម្ម ហង្សមាស

ភ្នំពេញ៖ ទស្សនិកជន និង អ្នកគាំទ្រ បានសម្តែងការភ្ញាក់ផ្អើល នៅពេលដែលបានដឹងថាតារា ចម្រៀងស្រីវ័យក្មេង ប្រចាំផលិតកម្ម សាន់ដេ គឺ កញ្ញា អ៊ីវ៉ា នឹងទៅចូលរួមក្នុងផលិតកម្ម ថ្មីមួយ ក្នុងពេលដ៏ខ្លី នាពេលខាងមុខនេះហើយ ។


សូមបញ្ជាក់ថា តារាចម្រៀងសាច់សរខ្ចី វ័យក្មេង កញ្ញា អ៊ី វ៉ា បានបញ្ចប់កុងត្រា ជាមួយផលិតកម្ម សាន់ដេ កាលពីខែតុលា ឆ្នាំ២០១៧កន្លងមក ប៉ុន្តែនាង នៅមិនទាន់ បន្តកុងត្រានៅឡើយនោះទេ ខណៈដែលកន្លងមក នាងទទួលស្គាល់ថា ផលិតកម្មហង្សមាស ពិតជាធ្លាប់ទាក់ទងនាង ឲ្យចូលច្រៀងក្នុងផលិតកម្មនេះ ពិតមែន។
ប្រភពពីអ្នកសិល្បៈ បានលើកឡើងថា កញ្ញា អ៊ីវ៉ា បានជ្រើសរើសផលិតកម្មហង្សមាស រួចហើយដោយរួមទាំង មានបទចម្រៀងថ្មី រួចរាល់ហើយដែរ។ ប្រភព បានលើកឡើងថា នាង បានចុះកិច្ចសន្យាថ្មី ជាមួយផលិតកម្មហង្សមាស ក្រោយពេលបិទមិនទទួលយកការចចារថ្មី ។ឮ


មានការលើកឡើងដែរថា នាងសំឡឹង មើលទីផ្សារ នៅផលិតកម្មហង្សមាស ហាក់ធំ និងមាន ឱកាសច្រើន ក្នុងការទទួលបានប្រជាប្រិយភាព។ ប្រភពបន្តថា នាងពិតជាពិបាក សម្រេចចិត្ត ក្នុងការជ្រើសរើសទ្រនំថ្មី ព្រោះតែផលិតកម្មចាស់ ជាអ្នកផ្តល់កំណើត ហើយផលិតកម្មថ្មីធំពីរ សុទ្ធតែផ្តល់ អាទិភាព ឲ្យនាងខ្ពស់។


ក្រៅពីនេះ ក៏មានការលើកឡើងដែរថា មូលហេតុដែល កញ្ញា អ៊ី វ៉ា ជ្រើសរើសយកផលិតកម្មថ្មី ព្រោះតែគេបានផ្តល់ឱកាស សម្រាប់នាង ជាច្រើន ដូចជាតារាចម្រៀង សុខ ស្រីនាង ដែលបានទាំងបទចម្រៀងល្អ និងឱកាសថតភាពយន្តនោះ ។ ប៉ុន្តែអ្វី ដែលនាងប្រឈម គឺនឹងត្រូវប៉ះជើងខ្លាំងជាច្រើន ក្រោមដំបូលផលិតកម្មតែមួយ មានទាំង សុគន្ធ នីសា ឱក សុគន្ធកញ្ញា និងតារាជើងចាស់ ពេជ្រ សោភា ជាដើម ។

អ្នកគាំទ្រកញ្ញា អ៊ីវ៉ា ក៏នឹងរងចាំមើលបទចម្រៀងថ្មីៗរបស់កញ្ញា តើមាននឹងពិរោះប៉ុណ្ណា ហើយក៏ជូនពរកញ្ញាជោគជ័យជាមួយនឹងផលិតកម្មថ្មី អោយកាន់តែល្បីឡើងៗ ៕

 
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម