គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត សម្រេចបាន៣០%
កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រួមទាំងកន្លែងសម្រាប់ភ្ញៀវទេសចររង់ចាំ បានសម្រេច ៣០% និងគ្រោងបញ្ចប់នៅឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ កាលពីពេលថ្មីៗនេះ។
ប្រភពបន្តថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានមានការយឺតយ៉ាវជាងផែនការកំណត់ ដោយសារតែវិបត្តិកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសាកលលោក ក្នុងឆ្នាំ២០២០នេះ។ គម្រោងនេះ គាំទ្រដោយហិរញ្ញប្បទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត ១០លានដុល្លារអាមេរិក។
គម្រោងដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពតនេះ នឹងក្លាយជាច្រកទ្វារសម្រាប់ទទួលភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹក ពីប្រទេសថៃ និងប្រទេសវៀតណាម ចូលមកកាន់កម្ពុជា។
យោងតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១៩-២០២៣ ខេត្តកំពត គ្រោងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងតិច ២,៥លាននាក់ គិតត្រឹមឆ្នាំ២០២៣៕
ដោយ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍