Connect with us

ថៃ ចេញទិដ្ឋាការ ដែលអាចឱ្យភ្ញៀវទេសចរស្នាក់នៅប្រទេសនេះ រហូតដល់៩ខែ

ថៃ៖ ចាប់ពីខែតុលាខាងមុខនេះ ប្រទេសថៃ អាចនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលឡើងវិញ ប៉ុន្តែតម្រូវឱ្យស្នើសុំ ទិដ្ឋាការទេសចរពិសេស ដែលមានសុពលភាព៩០ថ្ងៃ និងអាចពន្យារពេលបាន២ដង ក្នុង១លើក ៦៤ដុល្លារអាមេរិក (សរុបស្មើនឹង ២៧០ថ្ងៃ ឬ ៩ខែ)។

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានអនុម័តលើសេចក្ដីព្រាងទិដ្ឋាការទេសចរពិសេស ដែលស្នើដោយក្រសួងទេសចរណ៍ និងកីឡា នៃប្រទេសថៃ។ ចាប់ពីខែក្រោយ ភ្ញៀវទេសចររហូតដល់ ៣០០នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសក្នុងមួយសប្ដាហ៍ ប៉ុន្តែពួកគេតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល២សប្ដាហ៍ នៅសណ្ឋាគារ ឬមន្ទីរពេទ្យ ដែលត្រូវបានរៀបចំសម្រាប់ធ្វើចត្តាឡីស័ក៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម