Connect with us

ទឹកធ្លាក់ក្បាលអូរតាវ៉ៅ សម្រស់ធម្មជាតិ អមដោយខ្យល់ត្រជាក់ដល់ក្រអៅបេះដូង

ប៉ៃលិន៖ បើយើងធ្វើដំណើរពីខេត្តនានាទៅតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ឡើងទៅប្រហែលជាង ១០០ ម៉ែត្រក្នុងខេត្តប៉ៃលិននោះ នឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ពីខាងឆ្វេងដៃ ហើយបត់ចូលទៅប្រមាណ ៧គីឡូម៉ែត្រទៀត នឹងដល់កន្លែងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលអូរតាវ៉ៅហើយ។

រមណីយដ្ឋាននេះ មានស្ទឹងធម្មជាតិទឹកថ្លា មានជ្រោះទឹកហូរធ្លាក់លើល្បាក់ថ្មដា យ៉ាងខ្ពស់។ ខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូងដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងសប្បាយរីករាយ។

ម្ចាស់វិនិយោគបានកែច្នៃខ្ចូសកន្លែងអង្គុយលេងនៅក្បែរមាត់ស្ទឹងអូរតាវ៉ៅជាច្រើនកន្លែង មានខ្ចូសអង្គុយនៅខាងលើច្រាំង និងខាងលើកន្លែងចតឡាន សម្រាប់ភ្ញៀវទេសចររង់ចាំក្រុមគ្រួសារ ចុះទៅលេងទឹកជ្រោះធ្លាក់បែកផ្កាត្រែង។ ចំណែកកន្លែងទុកដាក់ឡានម៉ូតូយ៉ាងស្រូលដែលមិនធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពបាត់បង់អ្វីឡើយ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com