Connect with us

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឱ្យហានិភ័យខ្ពស់

មកទល់ពេលនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នាំឱ្យកើតជំងឺមហារីកសុដន់ទេ ឯវ៉ាក់សាំងការពារក៏មិនទាន់មាន ដែលតម្រូវឱ្យស្រីៗតាមដានសុខភាព និងពិនិត្យសុដន់ឱ្យបានដិតដល់។

ក្នុងករណីមានប្រវត្តិគ្រួសារ ទោះខាងឪពុក ខាងម្តាយ ឬមានសមាជិកគ្រួសារកើតជំងឺមហារីកសុដន់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ថាយើងត្រូវជួបគ្រូពេទ្យជំនាញខាងជំងឺមហារីក។

បើតាមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាមរូបនេះ បើមានប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់ យើងត្រូវពិនិត្យសុដន់តាំងពីអាយុ២០ឆ្នាំ។

កាលពីមុនគ្រូពេទ្យជំនាញត្រឹមថតសុដន់មើលប៉ុណ្ណោះ តែបច្ចុប្បន្នបច្ចេកវិទ្យាទំនើប យើងអាចបូមឈាមស្រ្តីនោះទៅមើលហ្សែនដែលឱ្យកើតមហារីកសុដន់ អាចដឹងថាប្រឈមនឹងជំងឺមហារីកសុដន់ ឬអត់។

បើសិនជាលទ្ធផលបញ្ជាក់ថា អត់មានហ្សែនដែលដូរទ្រង់ទ្រាយឱ្យកើតជំងឺមហារីកនោះទេ មានន័យថាស្ត្រីនោះអត់មានហានិភ័យកើតជំងឺមហារីកសុដន់នោះទេ ទោះបីជាគ្រួសារមានប្រវត្តិកើតជំងឺមហារីកសុដន់ក៏ដោយ។

ផ្ទុយទៅវិញ បើលទ្ធផលពិនិត្យឈាមឃើញថា មានហ្សែនដែលនាំឱ្យកើតមហារីកសុដន់ ស្ត្រីរូបនេះត្រូវរកមធ្យោបាយការពារ ដោយត្រូវតាមដានសុដន់ឱ្យដិតដល់ និងញឹកញាប់ អាច៦ខែ/ម្តង បើសិនជាមានសញ្ញាអ្វីមួយប្រែប្រួលនៅសុដន់ខាងណា គ្រូពេទ្យនឹងព្យាបាលខាងនោះមុន។

ចំពោះបច្ចេកវិទ្យាទំនើបបូមឈាមរកមើលហ្សែននាំឲ្យកើតជំងឺមហារីក ដែលលោកវេជ្ជបណ្ឌិតបានលើកឡើងនោះ មិនទាន់មាននៅស្រុកខ្មែរយើងនៅឡើយទេ យើងត្រូវបូមឈាមផ្ញើទៅក្រៅប្រទេសវិភាគមើល ឯតម្លៃវិញក៏មិនសូវជាថ្លៃខ្លាំងប៉ុន្មានដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម