មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ណែនាំឱ្យម្ចាស់រមណីយដ្ឋានតាមដងស្ទឹង បឹងបួរ ផ្អាកអាជីវកម្មជាបន្ទាន់
បាត់ដំបង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានណែនាំដល់ម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំ ដងស្ទឹង បឹងបួរ ឱ្យផ្អាកដំណើរការជាបណ្ដោះអាសន្នជាបន្ទាន់ ចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី។
សេចក្ដីណែនាំរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានធ្វើឡើងដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុដែលសង្កេតឃើញថា ខ្យល់មូសុងនិរតី បានបង្កើនល្បឿនយ៉ាងលឿនបក់មកលើប្រទេសកម្ពុជា ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបនលើសមុទ្រប៉ាស៊ីហ្វិក និងវិវឌ្ឍខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាប រួចក្រោយជាកូនព្យុះមួយ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនាពេលថ្មីៗនេះថា ស្ថានភាពកូនព្យុះឈ្មោះនូល កើតមានលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កជាភ្លៀងធ្លាក់ រលកសមុទ្រខ្ពស់ និង ជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍