អាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរថ្មីរវាង រាជធានីភ្នំពេញ-ក្រុងចឹងចូវ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ បានបើកដំណើរការជាផ្លូវការសម្រាប់ជើងហោះហើរត្រង់ថ្មីរវាង រាជធានីភ្នំពេញ និងទីក្រុងចឹងចូវ (Zhengzhou) ប្រទេសចិន។
បើយោងតាមក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ បានឱ្យដឹងថា ជើងហោះហើរត្រង់ រាជធានីភ្នំពេញ-ទីក្រុងចឹងចូវ ប្រតិបត្តិការចំនួន ១លើកក្នុងមួយសប្ដាហ៍ ដោយចាកចេញពីភ្នំពេញ នៅម៉ោង១៣:៣៥នាទី ទៅដល់ក្រុងចឹងចូវម៉ោង ១៨:៣០នាទី តាមរយៈជើងហោះហើរលេខ K6 894 ហើយធ្វើការវិលត្រឡប់ពីក្រុងចឹងចូវនៅម៉ោង ១៩:៣០នាទី មកដល់រាជធានីភ្នំពេញ នៅម៉ោង២២:៥៥នាទី ថ្ងៃដដែល តាមរយៈជើងហោះហើរលេខ K6 895 ។
សូមជម្រាបថា នៅប្រទេសចិន ម៉ោងដើរមុន កម្ពុជា ចំនួន១ម៉ោង៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍