Connect with us

ចូលរួមរំលែកទុ ក្ខដល់តារាសម្តែងស្រី Melonp ដែលបានបាត់បង់ឪពុកជាទីស្រលាញ់

ប្រទេសថៃ៖ តារាសម្តែងដែលជាតួអង្គសំខាន់មួយរូបក្នុងរឿង បេះដូងប្រែកាយ អ្នកនាង Melonp កំពុងជួបទុក្ខជាទម្ងន់ដោយសារតែកាលពីពេលថ្មីៗនេះ នាងបានបាត់បង់ឪពុកជាទីស្រលាញ់ដែលមានជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលទី ៤។

យ៉ាងណាមិញ ឪពុករបស់តារាស្រីរូបនេះធ្លាប់បានធ្វើការវះកាត់កាលពីមួយរយៈមុនដែរ ប៉ុន្តែសុខភាពរបស់លោកអាចទ្រាំទ្របានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ។ ទោះជាយ៉ាងណា Melonp ក៏បានត្រៀមចិត្តរួចមកហើយ ម៉្យាងទៀតនាងក៏បានបំពេញតួនាទីជាកូនស្រីល្អម្នាក់ដែលបានមើលថែឪពុកយ៉ាងដិតដល់ដែរកាលពីលោកនៅមានជីវិត។

គួរបញ្ជាក់ដែរថា ក្រោយពីបានចែករំលែករូបភាព និងវីដេអូជាច្រើនលើគណនី Instagram របស់ខ្លួនហើយ មិត្តរួមសិល្បៈជាច្រើនក៏បានចូលរួមរំលែកទុក្ខនូវពេលវេលាដ៏លំបាករបស់នាងផងដែរ៕

(ទស្សនាចីដេអូ)

Video Link: instagram

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម