Connect with us

កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ហក់ឡើង ក្រោយកម្ពុជារងឥទ្ធិពលកូនព្យុះ

ភ្នំពេញ៖ កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប កំពុងមានការហក់ឡើងជាបន្តបន្ទាប់ បន្ទាប់ពីកម្ពុជា បានរងឥទ្ធិពលនៃកូនព្យុះ ឈ្មោះ នូល (NOUL) កាលពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២០។

បើយោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកសម្រាប់រយៈពេល៣ថ្ងៃ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញានេះ បានឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បាននិងកំពុងបន្តហក់ឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា។ យ៉ាងណាមិញ កម្ពស់ទឹកទន្លេទាំង៣ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា មិនទាន់ហក់ឡើងដល់កម្រិតដែលត្រូវប្រុងប្រយ័ត្ននោះទេ។

កម្ពស់ទឹកព្យាករណ៍តាមបណ្ដាស្ថានីយជលសាស្ត្រ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មានដូចតទៅ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង៖ ៧,៤៥ ម៉ែត្រ (កម្រិតត្រូវប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
២-ទន្លេមេគង្គ-ក្រចេះ៖ ១៦,៥២ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ២២,០០ ម)
៣-ទន្លេមេគង្គ-កំពង់ចាម៖ ១១,០៣ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ១៥,២០ ម)
៤-ទន្លេបាសាក់-ចតុមុខ៖ ៧,១៣ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ១០,៥០ ម)
៥-ទន្លេមេគង្គ-អ្នកលឿង៖ ៥,៣៥ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ០៧,៥០ ម)
៦- ទន្លេបាសាក់-កោះខែល៖ ៦,០១ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ០៧,៤០ ម)
៧- ទន្លេសាប-ព្រែកក្ដាម៖ ៦,០៥ ម (កម្រិតត្រូវប្រុងប្រយ័ត្ន ០៩,៥០ ម)៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com